ការទទួលបានការថែទាំក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ឬស្ថានភាពអាសន្នសម្រាប់សមាជិក Medicare Advantage និងគម្រោងឱសថតាមវេជ្ជបញ្ជា

នៅពេលដែលការថែទាំសុខភាពមានការរំខានក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ឬស្ថានភាពអាសន្ន Blue Shield នឹងចាត់ចែង ដើម្បីធានាបានអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នក។ យើងនឹងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសមាជិក ដែលត្រូវការជំនួយ។ យើងក៏នឹងធ្វើតាមលក្ខខណ្ឌតម្រូវទាំងអស់របស់មជ្ឈមណ្ឌលសម្រាប់សេវា Medicare និង Medicaid (CMS) ផងដែរ។ ក្នុងករណីមានស្ថានភាពអាសន្ន យើងនឹងផ្ញើព័ត៌មានទៅកាន់សមាជិកអំពីរបៀបចូលប្រើប្រាស់សេវាថែទាំសុខភាពតាមវិធីជាច្រើន។ វិធីទាំងនេះ អាចមានដូចជា ការទាក់ទងដោយផ្ទាល់តាមរយៈការហៅទូរសព្ទ ផ្ញើសំបុត្រតាមប្រៃសណីយ៍ អ៊ីមែល គេហទំព័រ ផតថលសម្រាប់សមាជិក និងមានវិធីផ្សេងៗច្រើនទៀត។ វិធីទាំងនេះ គឺអាស្រ័យទៅលើចំណូលចិត្តរបស់សមាជិក និងលក្ខខណ្ឌតម្រូវការរបស់ CMS។

គ្រោះមហន្តរាយនឹងត្រូវប្រកាសតាមវិធីមួយក្នុងចំណោមវិធីខាងក្រោម៖

  • សេចក្តីប្រកាសរបស់ប្រធានាធិបតីស្តីពីគ្រោះមហន្តរាយ ឬស្ថានភាពអាសន្នក្រោមច្បាប់ Stafford Act ឬច្បាប់ស្តីពីស្ថានភាពអាសន្នថ្នាក់ជាតិ (National Emergencies Act)
  • សេចក្តីប្រកាសរបស់រដ្ឋលេខាធិការស្តីពីស្ថានភាពអាសន្នសុខភាពសាធារណៈ ក្រោមផ្នែកទី 319 នៃច្បាប់សេវាសុខភាពសាធារណៈ (Public Health Service Act)
  • សេចក្តីប្រកាសដោយអភិបាលរដ្ឋ ឬតំបន់ស្វយ័ត

នៅពេលមានសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយ ឬស្ថានភាពអាសន្ន និងមានការរំខានដល់ការទទួលបានសេវាថែទាំ៖

  • Blue Shield of California នឹងធានារ៉ាប់រងលើអត្ថប្រយោជន៍ដែលផ្តល់ជូនអ្នកដោយអ្នកផ្តល់សេវាក្រៅបណ្តាញ។
  • អ្នកនឹងមិនត្រូវការលិខិតបញ្ជូនបន្ត ឬការអនុញ្ញាតជាមុននោះទេ។
  • អ្នកនឹងមានចំណែកចូលរួមថ្លៃចំណាយដូចគ្នានឹងអត្ថប្រយោជន៍ ដែលបានផ្តល់ជូនពីអ្នកផ្តល់សេវាក្នុងបណ្តាញ។
  • អ្នកអាចបើកថ្នាំតាមវេជ្ជបញ្ជាមុនកាលកំណត់ ប្រសិនបើចាំបាច់។

នៅពេលដែលគ្រោះមហន្តរាយបានបញ្ចប់រួចហើយ វានឹងត្រូវប្រកាសតាមវិធីណាមួយ ដូចខាងក្រោម៖

  • ប្រភពដែលបានប្រកាសពីស្ថានភាពអាសន្នអំពីសុខភាពសាធារណៈ ឬស្ថានភាពគ្រោះមហន្តរាយ ប្រកាសពីការបញ្ចប់របស់គ្រោះថ្នាក់នោះ។
  • មជ្ឈមណ្ឌលសម្រាប់សេវា Medicare និង Medicaid (CMS) ប្រកាសពីការបញ្ចប់ស្ថានភាពអាសន្នអំពីសុខភាពសាធារណៈ ឬស្ថានភាពគ្រោះមហន្តរាយ។
  • ប្រសិនបើរយៈពេលសាមសិប (30) ថ្ងៃបានកន្លងផុតទៅ ចាប់តាំងពីការប្រកាសស្ថានភាពអាសន្នអំពីសុខភាពសាធារណៈ ឬស្ថានភាពគ្រោះមហន្តរាយ ហើយគ្មានកាលបរិច្ឆេទបញ្ចប់ ត្រូវបានកំណត់ដោយប្រភពដើមរបស់ CMS ទេនោះ វានឹងត្រូវចាត់ទុកថា ជាទីបញ្ចប់នៃគ្រោះមហន្តរាយ។

ប្រសិនបើអ្នកមានសំណួរណាមួយ សូមទាក់ទងផ្នែកសេវាបម្រើអតិថិជនរបស់ Blue Shield of California សម្រាប់គម្រោងជាក់លាក់របស់អ្នក៖

គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage  
ទូរសព្ទ៖
(800) 776-4466 (TTY: 711) – ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ម៉ោង នៅតំបន់ប៉ាស៊ីហ្វិក ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍
 

គម្រោង Dual Special Needs Plan
ទូរសព្ទ៖
(800) 452-4413 (TTY: 711) –ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ម៉ោង នៅតំបន់ប៉ាស៊ីហ្វិក ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍
 
 

គម្រោងឱសថតាមវេជ្ជបញ្ជា Medicare
ទូរសព្ទ៖
(888) 239-6469 (TTY: 711) –ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ម៉ោង នៅតំបន់ប៉ាស៊ីហ្វិក ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍

 

Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងកិច្ចសន្យាជាមួយកម្មវិធី Medicaid រដ្ឋ California។ ការចុះឈ្មោះនៅក្នុង Blue Shield of California អាស្រ័យទៅលើការបន្តកិច្ចសន្យា។

Y0118_25_341C1_C 08122025
H2819_25_341C1_C Accepted 08182025

ទំព័រធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/1/2025